មាតិកា
ការចុះត្រួតពិនិត្យស្ថានភាពព្រៃកោងកាង មានទីតាំងស្ថិតនៅ ភូមិអូរឧកញ៉ាហេង និងភូមិស្រែចាមក្រោម ឃុំអូរឧកញ៉ាហេង និងឃុំអូរជ្រៅ
ចេញ​ផ្សាយ ០១ មេសា ២០២០
109
ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ មន្ត្រីជំនាញជលផលកំពង់សោម បានចុះត្រួតពិនិត្យស្ថានភាពព្រៃកោងកាង ដែលមានទីតាំងស្ថិតនៅ ភូមិអូរឧកញ៉ាហេង និងភូមិស្រែចាមក្រោម ឃុំអូរឧកញ៉ាហេង និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល ពុំមានការជីកគាស់កកាយដីព្រៃកោងកាងទេ មានតែប្រឡាយចិញ្ចឹមបង្គា ក្តាម ដែលមានជាយូរណាស់មកហើយ។ មួយវិញទៀតបានបំផ្លាញចោលលបកន្ទុយកណ្តុរបានចំនួន ១៥លបស្មើនឹង ១២០០ម៉ែត្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter