មាតិកា
ការទំនាក់ទំនងលើករណីកាប់ព្រៃឈើ នៅភូមិគគី
ចេញ​ផ្សាយ ២៨ មីនា ២០២០
126
ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោក ឡាង សុគន្ធ នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ និងលោក លី ធី នាយសង្កាត់រដ្ឋបាលព្រៃឈើមិត្តភាព បានធ្វើការទំនាក់ទំនង ជាមួយកំលាំង PM ខេត្ត។ ដោយខាង PM ខេត្តបានធ្វើការប្រគល់ជនសង្ស័យ ចំនួន ៤នាក់ រណាយន្ត ចំនួន ២គ្រឿង និងម៉ូតូចំនួន ១គ្រឿង ឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ មូលដ្ឋាន ដើម្បី បន្តនីតិវិធី។ សូមជម្រាបជូនដែរថា ជនទាំង ០៤នាក់ខាងលើ គឺស៊ីកាប់ដើមឈើ ប្រភេទ អាកាស្យា ដើម្បីសម្អាតឱ្យក្រុមហ៊ុនចិន (ក្រុមហ៊ុន ទង់ក្រហម) ស្ថិតនៅទីតាំង ក្រោយវត្ត អូត្រេះ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាក់ស្តែង ជនសង្ស័យគឺ ខាងផ្នែករដ្ឋបាលព្រៃស្ទឹងហាត្រូវបានឃាត់ទុកនៅ ទីបញ្ជាការ PM ខេត្ត ដើម្បីបន្តនិតិវិធី។
ចំនួនអ្នកចូលទស្សនា
Flag Counter