ចេញផ្សាយ ២៦ មីនា ២០២០
149
ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០
ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំខណ្ឌ និងនាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានអមដំណើរលោក គង់ វិតាណៈ អភិបាលរងខេត្ត ចុះពិនិត្យស្ថានភាព ជីក គាស់ កកាយ យកថ្ម អាចម៍ដីលក់ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានផ្តល់អនុសាសន៍ ដល់មន្ទីរ ពិសេសខណ្ឌរដ្ឋបាលព្រៃឈើ ឱ្យយកចិត្តទុកដាក់÷
ក-បន្តចុះពិនិត្យទីតាំង គាស់ កកាយ យកថ្ម អាចម៍ដី ចំពោះទីតាំងដែលពាក់ព័ន្ធក្នុងដែនគម្របព្រៃឈើ ដើម្បីជាទិន្នន័យក្នុងការគ្រប់គ្រង។
ខ-ធ្វើបច្ចុប្បន្នភាព ដីចំនួន ១៩ទីតាំងដែល កសក បានលុបចោលកន្លងមក។
គ-ខណ្ឌរដ្ឋបាលព្រៃឈើ ត្រូវយកចិត្តទុកដាក់ សហការជាមួយមន្ទីរ ក៏ដូចរដ្ឋបាលខេត្ត ខិតខំដោះស្រាយទំនាស់ដីធ្លី (ដីព្រៃឈើ) ចំនួន ៤១ករណី ដែលបានលើកឡើងក្នុងអង្គសន្និបាតរបស់រដ្ឋបាលខេត្ត ឱ្យបានចប់មុនឆ្នាំ២០២១។