មាតិកា
ការចុះពិនិត្យ និងវាយតម្លៃស្ថានភាពដាំបន្លែរបស់កសិករនៅស្រុកព្រៃនប់
ចេញ​ផ្សាយ ២៦ មីនា ២០២០
138
ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម និងមន្ត្រីក្រោមឱវាទ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងមន្រ្តីរាជការ បានអមដំណើរលោក គង់ វិតាណ: អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពដាំបន្លែរបស់កសិករនៅស្រុកព្រៃនប់។ ក្រៅពីផ្ដល់អនុសាសន៍កែលម្អរបៀបដាំដំណាំ ការប្រើប្រាស់ពូជ លោកបានប្រគល់គ្រាប់ពូជមួយចំនួនជូនកសិករ ព្រមទាំងបានណែនាំដល់ពួកគាត់ឱ្យខិតខំប្រឹងប្រែងបង្កើនផលិតកម្មបន្លែនៅតាមគ្រួសារ។
ចំនួនអ្នកចូលទស្សនា
Flag Counter