ចេញផ្សាយ ២៦ មីនា ២០២០
116
ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះតាមដាន សកម្មភាពជំងឺសត្វ នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល ឃើញថាគ្មានជំងឺអ្វីកើតឡើងគួរកត់សម្គាល់ទេ ក្នុងខណៈពេលនេះដែរក៏បានសហការជាមួយភ្នាក់សុខភាពសត្វភូមិ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោក្របី÷
១.នៅភូមិក្រាំងអាត់ ចាក់បានគោចំនួន ៨០ក្បាល និងក្របីចំនួន ៤១ក្បាល។
២.នៅភូមិវាល ចាក់បាន គោចំនួន ៧២ក្បាល និងក្របីចំនួន ៤៧ ក្បាល។
៣ នៅភូមិ ចាំស្រី ចាក់បាន គោចំនួន ៤៥ក្បាល និងក្របីចំនួន ៧៧ក្បាល។
ក្នុងឱកាសនោះបានចែកជូននូវថ្នាំបាញ់សម្លាប់មេរោគដល់មេភូមិ ក្រាំងអាត់ និងមេភូមិចាំផងដែរ។