ចេញផ្សាយ ២៣ មីនា ២០២០
107
ថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីបច្ចេកទេស ព្រមទាំងមានការចូលរួមពីលោកមេឃុំ និងមេភូមិ ចុះពិនិត្យណែនាំ និងកែលម្អបច្ចេកទេសការដាំដុះរបស់កសិករនៅឃុំសាមគ្គី ស្រុកព្រៃនប់។ ដោយពិនិត្យឃើញថាប្រជាជនជួបបញ្ហាខ្វះទឹក លោកប្រធានមន្ទីរបានផ្ដល់ថវិកាមួយចំនួន ជូនកសិករសម្រាប់ស្ដារអណ្ដូង។