ចេញផ្សាយ ២០ មីនា ២០២០
142
ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០
មន្ត្រីជំនាញជលផល បានចុះស្រង់ស្ថិតិលើការចិញ្ចឹមត្រីសមុទ្រក្នុងបែរបស់វារីប្បករនៅភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។ ជាលទ្ធផល ឃើញថាការចិញ្ចឹមដែលដំណើរការជាក់ស្តែងមានចំនួន ៦ម្ចាស់ មានចំនួន ៣២៣បែ ស្មើរនឹងផ្ទៃក្រឡា ២៦១៣ម៉ែត្រការ៉េ និងប្រភេទត្រីដែលពួកគាត់ចិញ្ចឹមជាប្រភេទត្រីឆ្ពង់ ត្រីចាប និងត្រីផ្ទក់សមុទ្រ។