មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែមេសា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៧ មីនា ២០២០
111
ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែមេសា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំសំដៅលើការអនុវត្តច្បាប់ ការបង្រ្កាបបទល្មើសព្រៃឈើ ជលផល និងបសុពេទ្យ មួយវិញទៀតបានពិភាក្សាលើការរៀបចំផែនការដែលត្រូវអនុវត្តន៍នៅខែបន្ទាប់ឱ្យមានប្រសិទ្ធភាព។ សមាសភាពអញ្ចើញចូលរួមមានលោក លោកស្រី តាមបណ្ដាខណ្ឌ និងការិយាល័យ ក្រោមឱវាទមន្ទីរទាំងអស់។
ចំនួនអ្នកចូលទស្សនា
Flag Counter