ចេញផ្សាយ ១៥ មីនា ២០២០
102
ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០
លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមប្រជុំផ្សព្វផ្សាយឯកសារនៃការវិនិច្ឆ័យក្បាលដី នៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ លើក្បាលដីសរុប ៩៥៤ក្បាលដី កិច្ចប្រជុំមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។