ចេញផ្សាយ ១៥ មីនា ២០២០
150
នៅថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០
លោក ផាន់ សុខន ប្រធានការិយាល័យវិស្វកម្មកសិកម្ម បានចូលរួមអបអរសាទរ ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០១៩-២០២០ នៅសាលាសកលវិទ្យាល័យឡាយហ្វខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈភិបាលខេត្តព្រះសីហនុ និងអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរ ឬតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងប្អូនៗ ជាក្រុមកីឡាមកពីបណ្តាសាលារៀនក្នុងក្រុង-ស្រុក និងសិស្សានុសិស្សក្នុងខេត្តព្រះសីហនុទាំងមូល។