ចេញផ្សាយ ១២ មីនា ២០២០
97
ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០
លោក ញ៉ែម បូផល ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានដឹកនាំមន្ត្រី ៣រូប ដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារដែលធន់នឹងបម្រែបម្រួលអាកាសធាតុ នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមវត្តមានលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ជី សេង ជំទប់ទីឃុំសាមគ្គី ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលកសិករដែលជាអ្នកចិញ្ចឹមយល់ដឹងនូវបច្ចេកទេសចិញ្ចឹមដែលធន់នឹងអាកាសធាតុ ដូចជាការជ្រើសរើសពូជ ការផ្តល់ចំណី និងទឹក ការសាងសង់ទ្រុង វិធីសាស្ត្រការពារ និងវិធានជីវៈសុវត្ថិភាព រួមទាំងការចាក់វ៉ាក់សាំង។ ក្នុងវគ្គបណ្តុះបណ្តាលកសិករចូលរួមមានចំនួន ៣០នាក់ ស្រី ១០នាក់។