មាតិកា
ការចូលរួមសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសរដ្ឋ និងឯកជនស្តីពីការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងបញ្ហាប្រឈមក្នុងខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា
ចេញ​ផ្សាយ ១២ មីនា ២០២០
102
ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសរដ្ឋ និងឯកជនស្តីពីការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងបញ្ហាប្រឈមក្នុងខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួង ក្រសួងទេសចរណ៍ និងមានការចូលរួមដោយ ក្រុង ស្រុក នៃខេត្ត ព្រះសីហនុ មន្ទីរពាក់ព័ន្ធក្នុងខេត្ត និងគណៈកម្មការតំបន់ឆ្នេរ។ គោលបំណងនៃសិក្ខាសាលាគឺដើម្បីប្រមូលធាតុចូល បញ្ហាប្រឈម ដើម្បីដាក់បញ្ជូលក្នុងកម្មវិធីបូកសរុបការងារវិស័យទេសចរណ៍ ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា។
ចំនួនអ្នកចូលទស្សនា
Flag Counter