ចេញផ្សាយ ១១ មីនា ២០២០
117
ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០
លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានដឹកនាំក្រុមល្បាតសហគមន៍នេសាទភូមិកោះរ៉ុងសន្លឹម ដើម្បីចេញល្បាតក្នុងដែនសមត្ថកិច្ច ការពារធនធានជីវចម្រុះនៅប្រជុំកោះរ៉ុង ក្រុងកោះរ៉ុង។ ជាលទ្ធផល មិនមានបទល្មើសណាទេ។ ក្នុងសកម្មភាពនេះក្រុមកាងារក៏បានបន្តសកម្មភាពផ្សព្វផ្សាយ ដល់ប្រជានេសាទ ឱ្យពួកគាត់យល់ដឹងអំពីច្បាប់ស្តីពីជលផល ហាមនេសាទកន្លែងហាមឃាត់ និងពន្យល់ពីរការអភិរក្សធនធានជលផល។ ក្រៅពីនេះក្រុមការងារទទួលបានក្តាមសេះពងក្រៅចំនួន៣គក្រ ស្មើនឹង២១ក្បាល ដាក់ក្នុងបែរសហគមន៍នេសាទ។ នៅថ្ងៃដដែលផងដែរក្រុមការងារបានបន្តរៀបចំធ្វើថ្នាលបណ្តុះកូនកោងកាងមួយកន្លែង នៅភូមិកោះរ៉ុងសន្លឹមដែលមានទំហំ ៥ម×៥,៥ម ដែលជាថវិកាបានមកពីសប្បុរសជន មន្រ្តីជលផល និងសហគមន៍នេសាទ។