ចេញផ្សាយ ១១ មីនា ២០២០
113
ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០
នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងផ្គូផ្គងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះសីហនុ ក្រោមអធិបតីភាពលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រះសីហនុ ព្រមទាំងមានការចូលរួមពីខណ្ឌរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ រួមទាំងការិយាល័យក្រោមឱវាទមន្ទីរកសិកម្ម។