មាតិកា
ចុះផ្សព្វផ្សាយលិខិតជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ លេខ០២២
ចេញ​ផ្សាយ ១១ មីនា ២០២០
105
ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និង លោក អ៊ុក សំអន នាយរងសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចុះផ្សព្វផ្សាយលិខិតជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ លេខ០២២ ស្តីពី ការហាមឃាត់ ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រានកាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិ ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋខុសច្បាប់នៅតំបន់ដីគម្របព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង ដីឧទ្យានជាតិ និងដី ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាប ក្បាលឆាយ។ និងបាញ់ថ្នាំឲ្យរុះរើ ដោយខ្លួនឯង នូវផ្ទះដែលសាងសង់ នៅក្នុងព្រៃកោងកាង ដែលជាដែននេសាទសហគមន៍នៅ ភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងការចុះផ្សព្វផ្សាយនេះមានការចូលរួមដោយ ក្រុមប្រឹក្សា ឃុំអណ្តូងថ្ម ប្រធាន សហគមន៍នេសាទ។
ចំនួនអ្នកចូលទស្សនា
Flag Counter