មាតិកា
ការចុះពិនិត្យមើលដីរបស់ម្ចាស់ឈ្មោះ តាន់ តាត់
ចេញ​ផ្សាយ ១០ មីនា ២០២០
153
កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ប្រពភពីប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សមួយក្រុមបានធ្វើរបងហ៊ុមព័ទ្ធដីគម្របព្រៃឈើរបស់រដ្ឋ។ ថ្ងៃសៅរ៍ទី០៧ ខែមីនា ឆ្នាំ២០២០ លោក លី ធី នាយសង្កាត់រដ្ឋព្រៃឈើស្ទឹងហាវ ជាមួយក្រុមការងាររដ្ឋបាលស្រុកស្ទឹងហាវ ដែលដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ បានចុះទៅដល់ទីតាំងដីទំនាស់ជាក់ស្តែង រវាងសហគមន៍អូរខ្សាច់ ជាមួយភាគីម្ចាស់ដីឈ្មោះ តាន់ តាត់។ តាមការពិនិត្យជាក់ស្តែង គឺមិនមានគេធ្វើរបងហ៊ុមព័ទ្ធដីរដ្ឋ ដូចការរាយការណ៍ពីប្រជាពលរដ្ឋសហគមន៍អូរខ្សាច់នោះទេ។ គឺភាគីម្ចាស់ដីគេបានធ្វើរបងរួចជាយូរមកហើយ ដោយក្នុងរយៈពេលថ្មីៗនេះ ខាងភាគីម្ចាស់ដី គ្រាន់តែធ្វើទ្វាបិតបើកចេញចូលដីរបស់គេតែប៉ុណ្ណោះ តែដោយសារប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះធ្លាប់ចេញចូលប្រើប្រាស់អណ្តូងដែលនៅក្នុងដីនោះ មិនបានប្រើប្រាស់ទឹកដូចសព្វដង ទើបបំផុសថា មានគេធ្វើរបងហ៊ុមព័ទ្ធដីរដ្ឋបែបនេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter