ចេញផ្សាយ ១០ មីនា ២០២០
91
ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីចំនួន០៨រូប ដើម្បីចូលរួមពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ "មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីអភិបាលក្រុង ប្រធាន អនុប្រធាន មន្រ្តីគ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករង គរុសិស្ស យ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំរដ្ឋបាលខេត្តព្រះសីហនុ។