ចេញផ្សាយ ០៩ មីនា ២០២០
84
ថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរទិវានារីអន្តរជាតិ៨ មីនា ខួបលើកទី១០៩។ នៅក្នុងពិធីនោះ លោកអនុប្រធានមន្ទីរបានធ្វើការកោតសរសើរខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីរាជការដែលជាស្រ្តី នៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងរួមចំណែកដល់ការសម្រេចបាននូវភាពជោគជ័យទាំងឡាយរបស់មន្ទីរ។ ទន្ទឹមនឹងនោះដែរ លោកអនុប្រធានមន្ទីរ បានធ្វើការជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការជាស្រ្តី ឲ្យបន្តអភិវឌ្ឍខ្លួនតាមរយៈការអប់រំ និងបង្កើនភាពជាអ្នកដឹកនាំកាន់តែច្រើនបន្ថែមទៀត។