មាតិកា
ការចូលរួមប្រជុំពិភាក្សាពិគ្រោះយោបល់លើការរៀបចំលិខិតបទដ្ឋានគតិយុត្ត ឬសេចក្តីណែនាំបច្ចេកទេសពាក់ព័ន្ធនឹងវិស័យសុខភាពសត្វ និងផលិតកម្មសត្វ
ចេញ​ផ្សាយ ០៦ មីនា ២០២០
99
ថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមប្រជុំពិភាក្សាពិគ្រោះយោបល់លើការរៀបចំលិខិតបទដ្ឋានគតិយុត្ត ឬសេចក្តីណែនាំបច្ចេកទេសពាក់ព័ន្ធនឹងវិស័យសុខភាពសត្វ និងផលិតកម្មសត្វ សម្រាប់ជាមូលដ្ឋានតម្រង់ទិសដល់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តនូវមុខងារដែលបានផ្ទេរតាមបែបប្រគល់ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ នាយក នៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ សមាសភាពចូលមកពីការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល នៃមន្ទីរកសិកម្មទាំង ២៥រាជធានីខេត្ត សរុបចំនួន ៥៨នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter