ចេញផ្សាយ ០៣ មីនា ២០២០
136
ថ្ងៃអង្គារ ១០កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់(ស្តីទី) បានចុះពិនិត្យការចាក់ដីរំលោភចំណីព្រែក អូរ ស្ថិតនៅចំណុច (អូរត្រេះ)ក្នុងភូមិ គគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ សមាសភាពចូលរួមមាន ក្រុមប្រឹក្សាឃុំ និងនគរបាលប៉ុស្តិ៍បិតត្រាំង។ ជាលទ្ធផល៖
១/ដាក់ដីរំលោភចំណីព្រែកប្រមាណជាង ១០០ម៉ែត្រ (ព្រែកអូរត្រេះ)
២/ចាក់ដីរំលោភចំណីអូរប្រមាណជាង ៥០០ម៉ែត្រ
៣/មានបេាះបង្គោលថ្ម ក្នុងព្រៃកោងកាង(ព្រែកអូរត្រេះ) ចំនួន ៥០បង្គោល។ គួរបញ្ជាក់ផងដែរថា នៅពេលក្រុមការងារបានចុះដល់ចំណុចទីតាំងដីមិនបានជួបម្ចាស់ដី រឺជនសង្ស័យឡើុយ។