ចេញផ្សាយ ២៨ កុម្ភៈ ២០២០
167
ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ស្តីទី បានចុះពិនិត្យទីតាំងដីរបស់ឈ្មោះ ខាត់ ប៊ុនណា ដែលបានបោះបង់ចោល មានទីតាំងស្ថិតនៅ ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល ពុំមានសកម្មភាពបន្តចាក់ចូលទន្រ្ទានដីព្រៃកោងកាងទៀតឡើយ ដោយឡែកការចុះពិនិត្យជាក់ស្តែងឃើញមានគំនរឈើកោងកាង (ក្រញឹប) ចំនួន ៥០ដើម។ ដូចនេះក្រុមការងារបានសម្រេចដកហូតយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ ចំពោះជនល្មើសបានជនសង្ស័យគេចខ្លួនបាត់។