ចេញផ្សាយ ២៨ កុម្ភៈ ២០២០
89
ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ដើម្បីចូលរួមប្រជុំក្រុមការងារក្នុង អនុគណៈកម្មាធិការខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការ កាប់រាន ដុត ឈូសឆាយ ហ៊ុមព័ទ្ធ កាន់កាប់ និងវាទយកដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ នៅសាលប្រជុំតូចរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានគណៈកម្មាធិការខេត្ត។ សមាសភាពដែលអញ្ជើញចូលរួមមកពីមន្ទីរ អង្គភាពពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំបានពិភាក្សាពអំពីនីតិវិធីដែលត្រូវអនុវត្ត ដើម្បីដកត្រឡប់មកវិញដីព្រៃឈើ ដែលបាត់បង់កន្លងមក។