ចេញផ្សាយ ២៨ កុម្ភៈ ២០២០
102
ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោកស្រី ងិន ដាលីន មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទ និងប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទ នៅភូមិបឹងត្រាច និងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក តុប ពេញ អភិបាលរង នៃគណៈអភិបាលអភិបាលស្រុកកំពង់សីលា លោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍសហគមន៍នេសាទ និងលោក កៅ ប៊ុនទី ឃុំចំការហ្លួង។ សមាសភាពចូលរួមមានចំនួន ១២៦នាក់ ក្នុងនោះស្រី ៥៧នាក់។