ចេញផ្សាយ ២៨ កុម្ភៈ ២០២០
109
ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
លោក ផាន់ សុខន ប្រធានការិយាល័យវិស្វកម្មកសិកម្ម បានចូលរួម ពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្ត ឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម នួន ដាញិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រី្តក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម តឹង គឹមហេង សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក លៀម សុដា អភិបាលរង នៃគណ:អអភិបាលខេត្តព្រះសីហនុ រួមទាំងសមាជិកអញ្ជើញចូលរួមមាន ប្រធាន- អនុប្រធានមន្ទីរ ឬតំណាងមន្ទីរ អង្គភាព ចំណុះឲ្យខេត្ត មានចំនួន៧៥ នាក់ ក្នុងនោះស្រី ២៧នាក់។