ចេញផ្សាយ ២៧ កុម្ភៈ ២០២០
170
ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០
មន្រ្តីជំនាញជលផល បានចុះពិនិត្យមើលកូនត្រីផ្សោតចំនួន ១ក្បាល ដែលបានងាប់អណ្តែតមកទើរចំណុចក្រោមស្ពានកោះពស់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពតាមការសាកសួរពីប្រជាពលរដ្ឋកូនត្រីផ្សោតនោះបានងាប់រយៈពេលពីរថ្ងៃកន្លងហើយ កូនត្រីផ្សោតនេះមានទម្ងន់១០គ.ក្រ ប្រវែងដងខ្លួន ១ម ទទឹង ១.៧សង់ទីម៉ែត្រ ជាប្រភេទ ផ្សោតឃ្លៀច(Indo-Pacific humpoback dolphin)មាននៅតំបន់កោះព្រីង ឆ្នេរខែម មុខរាម នៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ។ តាមការសន្និដ្ឋាន កូនត្រីផ្សោតឃ្នៀច បានងាប់ដោយសារជាប់មងរបស់ប្រជានេសាទ ទើបបណ្តាលឱ្យកូនត្រីផ្សោតនេះងាប់ ហើយមន្រ្តីជំនាញបានធ្វើការកប់រួចរាល់។