មាតិកា
ការចុះពិនិត្យករណី កាប់រាន ដុត ព្រៃឈើ ដើម្បីយកដីធ្វើកម្មសិទ្ធិ
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២០
169
ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយ នាយរង សង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា សហការជាមួយកំលាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក តុប ពេញ អភិបាលរងស្រុកកំពង់សីលា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងកំលាំងបរិស្ថាន បានចុះពិនិត្យករណី កាប់រាន ដុត ដើម្បីយកដីធ្វើកម្មសិទ្ធិ នៅចំណុចនិយាមកា ៣៨៦១៨៧ ១២៣៨០៥១ ក្បែរសហគមន៍ព្រៃឈើធម្មជាតិថ្មរូង ក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ លទ្ធផលបង្ហាញថា ស្ថិតក្នុងតំបន់គ្រប់គ្រងដោយក្រសួងបរិស្ថាន។ ប្រធានក្រុមការងារសម្រេចឱ្យមន្ទីរបរិស្ថានរៀបចំសំណុំរឿងទៅអយ្យការ។
ចំនួនអ្នកចូលទស្សនា
Flag Counter