មាតិកា
ការចុះពិនិត្យរោងចិញ្ចឹមទា
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០២០
96
ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះតាមដាន ឃ្លាំមើល ការចិញ្ចឹមទារបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ៣ និងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផលបាន ក្រុមការងារបានចុះពិនិត្យ រោងចិញ្ចឹមទាបានចំនួន០៥ រោង។ ដោយរោងនីមួយៗ គឺទាមានសុខភាពល្អ ដូចនេះក្រុមការងារបានជួយបាញ់ថ្នាំប្រភេទ TH4 ដើម្បីការពារជម្ងឺ និងមេរោគផ្សេងៗ ដែលនឹងកើតមានឡើង។ ក្នុងឱកាសនោះក៏បានណែនាំពួកគាត់ឱ្យឧស្សាហ៍ធ្វើអនាម័យជាប្រចាំ និងបើមានករណីសត្វឈឺត្រូវរាយការណ៍មកការិយាល័យជាបន្ទាន់។
ចំនួនអ្នកចូលទស្សនា
Flag Counter