ចេញផ្សាយ ២៦ កុម្ភៈ ២០២០
100
ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក នុន បុត្រ មន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដើម្បីចូលរួមពិធីប្រកាសទទួលស្គាល់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងពិធីប្រគល់រង្វាន់ដល់សហគមន៍កសិកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំពោះសហគមន៍កសិកម្មដែលបានប្រកួតប្រជែងត្រូវបានប្រកាសទទួលជ័យលាភីដូចខាងក្រោម÷
១.សហគមន៍កសិកម្ម តស៊ូសែនជ័យ ខេត្តព្រះវិហារ។
២.សហគមន៍កសិកម្ម ស្រុកយើង ខេត្តកំពង់ចាម។
៣.សហគមន៍កសិកម្ម បុរីអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ។
៤.សហគមន៍កសិកម្ម អញ្ចាញរូងសម័យថ្មី ខេត្តកំពង់ឆ្នាំង។
៥.សហគមន៍កសិកម្ម សម្រស់កំពុងល្ពៅ ខេត្តបាត់ដំបង។