មាតិកា
ការចូលរួមវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងទូទាត់បៀវត្សមន្រ្តីរាជការស៊ីវិល និងតារាងប្រាក់កម្រៃមន្ត្រីជាប់កិច្ចសន្យា
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២០
102
ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ពៅ សីលា មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក និងលោកស្រី ណែត សារ៉េម មន្រ្តីការិយាល័យផែនការ គណនេយ្យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងទូទាត់បៀវត្សមន្រ្តីរាជការស៊ីវិល និងតារាងប្រាក់កម្រៃមន្ត្រីជាប់កិច្ចសន្យា ក្រោមអធិបតីភាព លោក ណុប អូ ប្រធានមន្ទីរមុខងារសាធារណៈ នៅក្នុងសាលប្រជុំមន្ទីរមុខងារសាធារណៈ។ សមាសភាពចូលរួមមាន តំណាងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរព័ត៌មាន មន្ទីរឧស្សាហកម្មនិងសិប្បកម្ម មន្ទីរយុត្តិធម៌ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរពាណិជ្ជកម្ម មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសុខាភិបាល សាលាខេត្តព្រះសីហនុ មន្ទីរផែនការ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ។
ចំនួនអ្នកចូលទស្សនា
Flag Counter