ចេញផ្សាយ ២៥ កុម្ភៈ ២០២០
110
ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក នុន បុត្រ មន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មដើម្បីចូលរួមវេទិកាប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមទាំងមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរទទួលបន្ទុកទាំង២៥ រាជធានីខេត្ត និងថ្នាក់ដឹកនាំការិយាល័យ និងសហគមន៍កសិកម្មមកពី ២៤រាជធានីខេត្ត។ លទ្ធផលនៃប្រជុំ÷
១.សហគមន៍កសិកម្មចំនួន៥ បានចូលរួមប្រកួតប្រជែង។
២.គោលបំណងក្នុងការប្រកួតប្រជែង:
-ផ្លាស់ប្ដូរបទពិសោធន៍ចំណេះដឹងស្ដីពីការគ្រប់គ្រងសហគមន៍កសិកម្មឱ្យមានប្រសិទ្ធភាពខ្ពស់
-កំណត់ការជ្រើសរើសសហគមន៍ឆ្នើមតាមការប្រកួតប្រជែង
-ផ្ដល់ឱកាសដល់សហគមន៍ដើម្បីចូលរួមប្រកួតប្រជែងជាទុនសម្រាប់ការអភិវឌ្ឍន៍សហគមន៍បន្ត។
ដើម្បីជ្រើសរើសសហគមន៍ឆ្នើមពីលេខ ១ ដល់លេខ ៥។