ចេញផ្សាយ ២៥ កុម្ភៈ ២០២០
136
ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០
លោក ញ៉ែម បូផល ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានដឹកនាំមន្ត្រីចំនួន ១នាក់ ដើម្បីចុះពិនិត្យក្រុមសន្សំប្រាក់ និងក្រុមចិញ្ចឹមមាន់ នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល នៅឃុំទឹកថ្លា មានក្រុមសន្សំប្រាក់ចំនួន ៤ក្រុម ដែល ៣ក្រុមមិនដំណើរការ រីឯមួយក្រុមទៀត នៅដំណើរការ ប្រមាណជា ១០ភាគរយ ដោយផ្អែកទៅដើមទន់ និងសមាជិកក្នុងក្រុម។ ដោយឡែកទាក់ទងទៅនឹងការចិញ្ចឹមមាន់នៅឃុំទឹកថ្លា មិនមានប្រជាពលរដ្ឋចិញ្ចឹមមាន់បែបអាជីវកម្មទេ មានតែចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ។