ចេញផ្សាយ ២០ កុម្ភៈ ២០២០
105
ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០
លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមប្រជុំពិភាក្សា ស្តីពី ការកែសម្រួលនិងចងក្រងសេចក្តីព្រាងសៀភៅផែនការ អភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ នៅរដ្ឋបាលក្រុងកោះរ៉ុង ដឹកនាំដោយលោកអភិបាលរង និងមានការចូលរួមពីអង្គភាពពាក់ព័ន្ធ។ ជាលទ្ធផល ទាក់ទងវិស័យជលផលមន្ត្រីដែលបានចូលរួមចូលរួមបញ្ចូលទិន្នន័យសកម្មភាព ត្រូវកែសម្រួល ពាក្យពេចន៍ អក្ខរាវិរុទ្ធ ឃ្លាប្រយោគ ទៅតាមច្បាប់ស្តីពី ជលផលផងដែរ សមាជិកចូលរួមចំនួន ២៣នាក់។