ចេញផ្សាយ ២០ កុម្ភៈ ២០២០
129
ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ស្តីទី សហការជាមួយអាជ្ញាធរឃុំ បានចុះទប់ស្កាត់ការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្បៃមុង មានទីតាំងស្ថិតនៅ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល ក្រុមការងារបានបំផ្លាញចោលបង្គោលឈើចំនួន ៣០ដើម និងដកហូតស្បៃមុងបានប្រវែង ២០ម៉ែត្រ។