ចេញផ្សាយ ២០ កុម្ភៈ ២០២០
163
ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម សហការជាមួយក្រុមការងាររដ្ឋបាលស្រុកស្ទឹងហាវ ដើម្បីចុះរុះរើស្ពានឈើ ដែលមានបណ្តោយប្រវែង ៣៥ម៉ែត្រ ទទឹងប្រវែង ១ម៉ែត្រ ដែលបានសាងសង់ចូលក្នុងព្រៃកោងកាង ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។