ចេញផ្សាយ ២០ កុម្ភៈ ២០២០
157
ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
លោក អាត ផល្លី ប្រធានការិយាល័យកសិឧស្សាហកម្មកសិកម្ម បានដឹកនាំមន្ត្រីចំនួន ៣នាក់ ដើម្បីចុះយកទិន្នន័យរបស់ក្រុមហ៊ុន Fruitto Industrial Co.,Ltd ស្ថិតនៅភូមិបត់សិរមាន់ ឃុំុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល ក្រុមហ៊ុនមានបុគ្គលិកចំនួន ០៥នាក់ ស្រី០២នាក់ ជាអ្នកបកប្រែភាសាខ្មែរ និង០៣នាក់ ជាជនជាតិចិន រួមទាំងកម្មករចំនួន ៦០នាក់ ក្នុងនោះស្រីចំនួន ៤០នាក់ សរុបរួមចំនួន ៦៥នាក់។ ជាក្រុមហ៊ុនទិញផលិតផលស្វាយ និងធ្វើតែផលិតផលពាក់កណ្ដាលសម្រេចប៉ុណ្ណោះ(ផ្លែស្វាយ) បានចំនួនពី ១០ទៅ១៥ តោនក្នុងមួយថ្ងៃ នៃវដ្តរដូវស្វាយ ដោយគិតចាប់ពីខែ វិច្ឆិកា ដល់មិថុនា។ រាល់ផលិតផលទាំងនេះគឺនាំទៅប្រទេសចិន។