ចេញផ្សាយ ២០ កុម្ភៈ ២០២០
129
ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យទីតាំងស្រះជម្រកត្រី និងទីតាំងវារីវប្បកម្ម ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល៖
ក/ស្រះជម្រកត្រីបន្ទាយប្រិយ៍ ស្ថិតនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សព្វថ្ងៃនៅដំណើរការ។
ខ/ស្រះជម្រកត្រីអណ្តូងថ្ម ស្ថិតនៅភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សព្វថ្ងៃនៅដំណើរការ។
គ/ស្រះជម្រកត្រីសារ៉ាវ ស្ថិតនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សព្វថ្ងៃត្រូវបានប្រជាពលរដ្ឋសរុប ៧៨គ្រួសារ ស្នើសុំធ្វើការដោះដូរ ដោយជំនួយផ្លូវមួយខ្សែ និងទីតាំងដី។