មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារសម្រាប់ខែមីនា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២០
90
ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បាន រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារសម្រាប់ខែមីនា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ កិច្ចប្រជុំមានការចូលរួមពីលោក នាយខណ្ឌរដ្ឋបាលព្រៃឈើ មន្ទីរខណ្ឌ ផ្នែក រដ្ឋបាលជលផល និងលោក លោកស្រី ប្រធាន អនុប្រធាន តាមបណ្តាការិយាល័យក្រោមឱវាទមន្ទីរ។ លទ្ធផលនៃកិច្ចគឺខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល រួមទាំងការិយាល័យ អនុវត្តការងារបានយ៉ាងល្អ នូវបទល្មើសផ្សេងៗដែលទាក់ទងទៅនឹងវិស័យព្រៃឈើ និងវិស័យជលផល។ ម្យ៉ាងវិញទៀតតាមបណ្តាខណ្ឌ និងការិយាល័យ នៅតែបន្តអនុវត្តតាមទិសការងាររបស់ខ្លួន នូវចុះការល្បាត តាមដាន និងពិនិត្យមើលបទល្មើសណាមួយដែលនឹងកើតមាន។
ចំនួនអ្នកចូលទស្សនា
Flag Counter