ចេញផ្សាយ ១៨ កុម្ភៈ ២០២០
104
នៅរសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមប្រជុំពិភាក្សា ស្ដីពីការកែសម្រួល និងចងក្រងសេចក្តីព្រៀងសៀវភៅផែនការអភិវឌ្ឍន៍រយ:ពេលប្រាំឆ្នាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ សមាសភាពចូលរួមមកពីមន្ទីរជំនាញជុំវិញខេត្ត។