ចេញផ្សាយ ១៥ កុម្ភៈ ២០២០
108
ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញកសិកម្ម ដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីការ ដាំដុះដំណាំបន្លែ ដល់ប្រជាកសិករ នៅឃុំសាម្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គួរបញ្ជាក់ថ្នាក់ដឹកនាំមន្ទីរកសិកម្មបានខិតខំទាំងកំលាំងកាយកំលាំងចិត្ត និងថវិកា ដើម្បីធ្វើយ៉ាងណាលើកស្ទួយជីវភាពប្រជាកសិករដែលខ្វះខាតនៅក្នុងតំបន់ ឱ្យមានជីវភាពប្រសើរឡើងគួបផ្សំនឹងមុខរបរប្រចាំរបស់ពួកគាត់។ ក្រៅពីវគ្គបណ្តុះបណ្តាលមន្ទីរកសិករបានធ្វើកន្លែងបង្ហាញដំណាំបន្លែ ជាលក្ខណៈគ្រួសារ សម្រាប់កសិករដក់ស្រង់នូវបទពិសោធបន្ថែម លើកការងារដាំដុះរបស់គាត់។ ក្រោយវគ្គបណ្តុះបណ្តាលក្រុមការងារបានចែកសៀវភៅបច្ចេកទេសដាំដុះដំណាំបន្លែផងដែរ។