ចេញផ្សាយ ១៥ កុម្ភៈ ២០២០
106
ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០
លោកស្រី អិុន ម៉ានិត អនុប្រធានការិយាល័យនីតិកម្មកសិកម្ម បានចូលរួមពិធីសំណេះសំណាលជាមួយកុមារកំព្រាចំនួន ១១១នាក់ នៅបុរីកុមារ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានឆ្លៀតពេលវេលាដ៏មមារញឹក ដើម្បីចូលរួមសំណេះសំណាលជាមួយក្មេងៗដែលជាកុមារកំព្រាផងដែរ។