មាតិកា
ការចូលរួមកិច្ចប្រជុំស្ដីពីការកំណត់ប្រភេទឧបករណ៍នេសាទដែលអនុញ្ញាតឲ្យធ្វើនេសាទក្នុងដែននេសាទនៃព្រះរាជាណាចក្រកម្ពុជា
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២០
108
ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់(ស្ដីទី)បានចូលរួមកិច្ចប្រជុំស្ដីពីការកំណត់ប្រភេទឧបករណ៍នេសាទដែលអនុញ្ញាតឲ្យធ្វើនេសាទក្នុងដែននេសាទនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសហគមន៍ព្រៃនប់២ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំបានលើកយក សារាចរណែនាំស្ដីពីវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល មិនត្រូវប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាលបកន្ទុយកណ្ដុរ លបពោះវៀនជ្រូក និងលបប្រើស១០០ មកប្រើប្រាស់ឡើយ។ សមាសភាពមចូលរួមមកពីនាយកដ្ឋានកិច្ចការជលផល ការិយាល័យនេសាទសមុទ្រ ក្រុមប្រឹក្សាឃុំទឹកល្អក់ ទឹកថ្លា មេភូមិ ប្រធានសហគមន៍នេសាទ និងអ្នកប្រជានេសាទចំនួន ៨១នាក់ ស្រីចំនួន ៤០នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter