មាតិកា
ការចុះត្រួតពិនិត្យកាត់ស្តុករោងសន្និ ក្នុងក្រុង/ខេត្ត ព្រះសីហនុ
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២០
85
ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើមិត្តភាព សហការជាមួយមន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ បានចុះត្រួតពិនិត្យកាត់ស្តុករោងសន្និធិចំនួន ៣ទីតាំង ១.ឈ្មោះ នូ សេងដារិយ៉ា នៅភូមិ២ សង្តាត់៣ ២.រោងសន្និធិក្រុមហ៊ុនចិនឈ្មោះ តុង ឈ័ងអីនធើណេសិនណល ភូមិ១ សង្កាត់១ ៣.និងរោងសន្និធិ ឈ្មោះ សៀង ប៊ុនឆយ ភូមិ១ សង្កាត់២ នៅក្នុងក្រុង/ខេត្ត ព្រះសីហនុ។ ជាលទ្ធផលក្រុមការងារបានជំរុញឱ្យធ្វើច្បាប់រោងសន្និធិ និងចុះធ្វើកិច្ចសន្យាសិប្បកម្ម របស់ម្ចាស់រោងសន្និធិ ឈ្មោះ សៀង ប៊ុនឆយ ភូមិ១ សង្កាត់២ ក្រុង/ខេត្ត ព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter