ចេញផ្សាយ ១៤ កុម្ភៈ ២០២០
90
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក សុខ រិទ្ធី មន្ត្រីការិយាល័យកសិឧស្សាហកម្ម អមដំណើរជាមួយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម នៅសណ្ឋាគារភ្នំពេញ។ ក្នុងនោះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ នៃក្រសួងពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការ ឯកឧត្តមអភិបាល អភិបាលរងរាជធានី ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត និងអង្គការ ព្រមទាំងក្រុមហ៊ុន និងវិស័យឯកជនដែលពាក់ព័ន្ធ។