មាតិកា
ការចូលរួមកិច្ចប្រជុំស្ដីពីការពិភាក្សាលើការស្នើសុំអនុញ្ញាតគាំទ្រជាគោលការណ៍ជួសជុលកែលម្អ និងពង្រីកឆ្នេរខ្សាច់លំម្ហែកាយកោះកុង របស់ក្រុមហ៊ុនកោះពស់(ខេមបូឌា)អិនវេសមេនគ្រុបអិលធីឌី
ចេញ​ផ្សាយ ១២ កុម្ភៈ ២០២០
96
ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នំា២០២០ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ដើម្បីចូលរួមកិច្ចប្រជុំស្ដីពីការពិភាក្សាលើការស្នើសុំអនុញ្ញាតគាំទ្រជាគោលការណ៍ជួសជុលកែលម្អ និងពង្រីកឆ្នេរខ្សាច់លំម្ហែកាយកោះកុង របស់ក្រុមហ៊ុនកោះពស់(ខេមបូឌា)អិនវេសមេនគ្រុបអិលធីឌី ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។ ជាលទ្ធផល៖ ១/ឯកឧត្តមអភិបាលខេត្តបានស្នើទៅតំណាងក្រុមហ៊ុនត្រូវរៀបចំផែនការមេ សម្រាប់អភិវឌ្ឍន៍សិនហើយខេត្តនិងបន្តការគាំទ្រតាមក្រោយ។ ២/ឯកឧត្តមអភិបាល នឹងដឹកនាំក្រុមការងារចុះទៅពិនិត្យនៅកោះពស់ដែលជាកន្លែងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។
ចំនួនអ្នកចូលទស្សនា
Flag Counter