ចេញផ្សាយ ១២ កុម្ភៈ ២០២០
100
ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នំា២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសំណេះសំណាលស្តីពីវិស័យជលផល ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម។ លទ្ធផលនៃកិច្ចប្រជុំ ខណ្ឌរដ្ឋបាលជលផលត្រូវពង្រឹងនិតីវិធីច្បាប់ ចុះបង្រ្កាប និងចុះល្បាតនូវបទល្មើសផ្សេងៗបន្ថែមទៀត ជាពិសេសជំរុញខាងផ្នែកវារីវប្បកម្ម និងលើកទឹកចិត្តដល់វារីវប្បករនូវបច្ចេកទេសថ្មីៗ។