មាតិកា
ការចុះពិនិត្យ សៀវភៅកត់ត្រា ផ្ទៀងផ្ទាត់ ផលអនុផលព្រៃឈើ ក្នុងបរិវេណរោងសន្និធិ
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២០
105
ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នំា២០២០ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ ចំនួន ០៣នាក់ សហការជាមួយមន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ ចំនួន០៣នាក់ បានចុះពិនិត្យ សៀវភៅកត់ត្រា ផ្ទៀងផ្ទាត់ ផលអនុផលព្រៃឈើ ក្នុងបរិវេណរោងសន្និធិ ចំនួន ៣ទីតាំង និងសិប្បកម្មចំនួន ១ទីតាំង របស់ឈ្មោះ នូ សេងដារីកា ឈ្មោះ ជន ឈិន ឈ្មោះ នេត ផានី និងទីតាំងសិប្បកម្មឈ្មោះ នេត ផាណា ស្ថិតនៅភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter