ចេញផ្សាយ ១០ កុម្ភៈ ២០២០
104
ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលកំពង់ស្មាច់ បានចុះដកហូតឈើកោងកាងចំនួន ២០០ដើម (ឈើជ័រ) មានទីតាំងស្ថិតនៅ ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (នៅចំណុចក្បាលស្ពានកំពង់ចិន)។ វត្ថុតាងដែលរឹបអូសបាន ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់។