ចេញផ្សាយ ១០ កុម្ភៈ ២០២០
149
នៅថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០
លោក គីវ ចាន់មករា និងលោក សុខ រិទ្ធី បានចូលរួមក្នុងពិធីបុណ្យ មាឃបូជា ដើម្បីរំលឹកដល់ថ្ងៃមហាមង្គលទាំងពីររបស់ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានដាក់នូវព្រះជន្មាយុសង្ខារ និងជាថ្ងៃប្រជុំចតុរង្គមហាសន្និបាតនៃព្រះអរហន្តទាំង១២៥០អង្គ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ទីរ អង្គភាព ព្រះសង្ឃ និងប្រជាពលរដ្ឋ ទូទាំងខេត្តព្រះសីហនុ នៅវត្តឥន្ទញ្ញាណ(វត្តក្រោម) ក្រុងព្រះសីហនុ។