មាតិកា
ការឃាត់ជនល្មើសលើករណីដីព្រៃឈើ
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២០
91
ថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នំា២០២០ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានសាកសួរព័ត៌មានពីមន្ត្រីអាវុធហត្ថដែលបានចូលរួមបេសកកម្ម និងនាំជនសង្ស័យមកខណ្ឌ បានឱ្យដឹងថា ចាប់បានជនសង្ស័យចំនួន ៣នាក់ នៅជិតកន្លែងកើតហេតុ។ តាមប្រភពព័ត៌មានបានឱ្យដឹងថាក្រុមជនទាំងនេះ ជាមុខសញ្ញា ដែលធ្លាប់កាប់ព្រៃឈើ ដូច្នេះក្រុមសមត្ថកិច្ចក៏បានឃាត់ឡើងឡាន តែខណៈពេលធ្វើដំណើរចេញមក ស្រាប់តែជនល្មើសម្នាក់ ក៏បានលោតពីលើឡានរត់គេចខ្លួនបាត់ ចំណែកជនល្មើស ២នាក់ទៀត បាននាំខ្លួនទៅទីបញ្ជាការអាវុធហត្ថស្រុកព្រៃនប់។ តាមរយៈឯកសារដែលទទួលបានគឺ ក្នុងន័យអប់រំណែនាំតែប៉ុណ្ណោះ រួចហើយឱ្យត្រឡប់ទៅផ្ទះវិញ។ តាមចម្លើយសារភាព ជនទាំង២ បានទទួលស្គាល់ថា ទីតាំងកាប់ឆ្ការ គឺពួកខ្លួនបានកាប់ និងរោងចំនួន ៥ខ្នង គឺពួកខ្លួនជាអ្នកសង់ដែរ តែសម្រាប់ទុកសម្រាក ដើម្បីមើលថែដំណាំនៅពេលធ្លាក់ភ្លៀង។ ចំពោះស្ត្រីម្នាក់ក្នុងរូបថត មិនជាប់ពាក់ព័ន្ធនោះទេ គឺគាត់តាមមកជួយក្មួយគាត់ម្នាក់ពាក់អាវក្រឡាតែប៉ុណ្ណោះ។
ចំនួនអ្នកចូលទស្សនា
Flag Counter