ចេញផ្សាយ ១០ កុម្ភៈ ២០២០
108
ថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នំា២០២០
លោក ញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព និងលោក កង ម៉ាក្សី មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសហការសកម្មភាពដាក់ពោងសំគាល់តាមបណ្តោយឆ្នេរអូរឈើទាល ដើម្បីបង្ហាញឱ្យដឹងពីតំបន់គ្រោះថ្នាក់ ចំនួន ២០០ពោង សម្រាប់ប្រជាពលរដ្ឋដែលមកកំសាន្ត ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ពោងនីមួយៗមានទំហំ ៦×១២ម៉ែត្រ ប្រវែងចំងាយ ១ ០០០ម៉ែត្រ។ ក្នុងសកម្មភាពនេះមានការចូលរួមពីមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អភិបាលក្រុង។